វិទ្យាល័យបឹងប្រិយ៍រៀបចំវេទិការសាធារណៈ៖ស្តីពីស្ថានភាពការងារអប់រំ ដែលបានអនុវត្តន៍កន្លងមក និងធ្វើការផ្សព្វផ្សាយការអនុវត្តគម្រោងSEIP ជូនដល់អាណាព្យាបាលសិស្ស

0
442

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានការដឹកនាំពីលោក សេត គឹមសាន នាយវិទ្យាល័យបឹងប្រិយ៍ ព្រមទាំងលោកនាយករង លោកគ្រូ អ្នកគ្រូ បានរៀបចំវេទិការសាធារណៈ៖ស្តីពីស្ថានភាពការងារអប់រំ ដែលបានអនុវត្តន៍កន្លងមក និងធ្វើការផ្សព្វផ្សាយការអនុវត្តគម្រោង SBM ហៅ SEIP កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩  ឆ្លើតតបនូវមតិការរិះគន់ ដើម្បីស្ថាបនាលើកគម្រោងនេះ ។

ក្នុងពិធីនេះគ៏ មានការចូលរួមពីលោកស្រី ញ៉ឹម ថុល ចៅសង្កាត់រង តំណាងលោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង លោក សុខ ដាណែត សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោក ហ៊ុយ សាវឿន ហៅឌេល និងលោកស្រី ឈិន ស៊ីនៀន បងប្អូនប្រជាការពារសង្កាត់ពន្សាំង ប៉ូលីលរដ្ឋបាលប៉ុស្តិ៍ពន្សាំង អាណាព្យាលបាលសិស្ស ព្រមទាំងសិស្សានុសិស្សសរុបជាង៣០០ ធ្វើនៅសាលាវិទ្យាល័យបឹងប្រិយ៍ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

លោកស្រី ញ៉ឹម ថុល ចៅសង្កាត់រងពន្សាំងបានមានប្រសាសន៍ថា សូមបងប្អូនមាតាបិតាសិស្សទាំងអស់ ជួយតាមការសិក្សាររបស់កូនៗ យ៉ាងវិញទៀតឪពុកម្តាយមានតួនាទីសំខាន់មួយទៀតគឺការជួយពិនិត្យតាមដានការរៀនសូត្ររបស់កូននៅផ្ទះជួយពិនិត្យកិច្ចការដែលគេដាក់ឲ្យ ជួយបង្ហាត់បង្រៀនបន្ថែមនៅផ្ទះព្រោះនៅសាលាតែ៤ម៉ោងទេ នៅផ្ទះ២០ម៉ោងឯណោះ ហើយលោកគ្រូ អ្នកគ្រប្តេជ្ញាចិត្តនឹងបន្តគោរពពេលវេលា ខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សឲ្យអស់ពីសមត្ថភាពរបស់ខ្លួន។

លោក សេត គឹមសាន បានប្រាប់អ្នកសារព័ត៌មានថា គោលបំណងសំខាន់ក្នុងការបង្កើត គម្រោងSEIP  គឺស្រប់ទៅនឹងការកែលំអរគុណភាពអប់រំនូវមធ្យមសិក្សារបស់ក្រសួងអប់រំ ក៏ដូចជាមន្ទីរអប់រំ យុវជនកីឡាររាជធានីភ្នំពេញ វិទ្យាល័យបឹងប្រិយក៏បានរៀបចំវេទិការនេះឡើង គឺដើម្បីពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងក្តីបារម្ភនានា ដែលទាក់ទៅនឹងការអនុវត្តន៍លើវិស័យអប់រំនាពេលកន្លងមក ​នឹងបច្ចុប្បន្នថា តើវាទទួលបានលទ្ធផលផ្លែផ្កាបែបណា ។

លោកនាយកបានបន្តទៀតថា ធ្វើវេទិការនេះឡើងគឺដើម្បីទទួលយកនូវការមតិរិះគន់ ដើម្បីស្ថាបនា ទាំងវជ្ជមាន អវជ្ជមាន ហើយសម្រាប់ជាគ្រឹះ ក្នុងការអភិវឌ្ឍន៍សាលាបន្តទៀត ឲ្យកាន់តែមានការីកចម្រើនកាន់តែខ្លាំង ទៅលើវិស័យអប់រំក្នុងមូលដ្ឋានសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

លោកនាយកបានបញ្ជាក់ទៀត ក្នងគម្រោងSBM ហៅSEIP ដែលស្រប់ទៅនឹងទិសដៅរបស់ក្រសួងអប់រំក្នុងការកែលំអរគុណភាពអប់រំនេះ ក៏សូមអំពាវនាវមាតាបិតាអាណាព្យាបាលសិស្សទាំងអស់ និងសប្បុរសជនទាំងក្នុងនឹងក្រៅស្រុក សូមអញ្ជើញចូលរួមជួយទាំងកម្លាំងកាយ កម្លាំងចិត្តទាំងធនធាន និងថវិការក្នុងឧបត្ថម្ភដល់កិច្ចដំណើរការអភិវឌ្ឍន៍សាលារៀន និងការពង្រឹងទៅលើគុណភាពអប់រំនៅក្នុងវិទ្យល័យបឹងប្រិយ៍នេះ  ។

ហើយលទ្ធផលក្នុងវេទិការនេះដើម្បីគៀងគរនូវការគាំទ្រ និងឧបត្ថម្ភពីសំណាក់អាណាព្យាលបាលសិស្សទាំង ម្យ៉ាងទៀតយើងក៏បានទទួលបានជោគជ័យដោយមានការឯកភាពពីបងប្អូនក៏ជាមាតាបិតាសិស្សទាំងអស់ផងដែរ នូវគម្រោង SBM ហៅ SEIP  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here