អ្នកខេត្តបាត់ដំបងស្រែកហើយកន្ទក់​ជ្រូក​១​គីឡូ​៨០០​រៀល ឯ​ស្រូវ​ល្អ​១​គីឡូ​៦៥០​រៀល(គួរស៊ីមួយណា)…

0
1085

ខេត្តបាត់ដំបង ៖ បើ​តាម​គ​ណី​ហ្វេ​ស​ប៊ុ​ក​ផេ​កឈ្មោះCambo Agriculture tips ​បាន​សរសេរ​រៀបរាប់​ថាកន្ទក់​ជ្រូក១​គីឡូ​តម្លៃ៨០០​រៀល​រីឯ​ស្រូវ​ល្អ១​គីឡូឈ្មួញ​ឲ្យ​ថ្លៃ​តែ៦៥០​រៀល ពោល​គឺ​ថោក​ជាង​កន្ទក់ទៅ​ទៀតនេះ​ជា​សារ​ពី​ប្រជា​កសិករ ។​​ ​បើសិន​រូប​ខ្ញុំជា​មន្ត្រី​ក្រសួងកសិកម្មដែល​ចូល​ចិត្ត​ស៊ី​តែ​របស់​ថ្លៃ​ៗខ្ញុំ​នឹង​ស៊ី​កន្ទក់​ជ្រូកជា​ជាង​ស៊ី​បាយកើត​ពី​ស្រូវ​ថោក​ៗ ។​

​ពេល​គ្មាន​ភ្លៀងស្រូវស្កកប្រជាជន​ស្រែក​សុំ​ទឹក​ធ្វើស្រែកាក​បាត​ក្រហមចុះ​ចែក​ទឹក​អោយ​ផឹក ។​
​ពេល​ទឹក​ឡើង​ខ្លាំងលិច​ស្រូវប្រជាជន​ស្រែកអោយ​ជួយ​បូមទឹក​ចេញយក​ដី​ធ្វើស្រែរដ្ឋ​ជំលៀស​ប្រជាជន​ចេញពី​ដីស្រែទុក​ឱកាស​អោយ​កាក​បាត​ក្រហម​ចុះ​ចែក​អង្ករ ។​ ​ដល់​ពេលស្រូវ​ទទួល​បាន​ផល​ល្អ​ប្រសើរនៅ​តែ​ប្រជាជន​ស្រែក​សុំ​ទីផ្សារចង់បាន​តម្លៃ​ត្រឹម​សមរម្យ ។​

​សង្កេត​មើល​ប្រជាពលរដ្ឋ​កសិករទោះបីកសិផល​បាន​ទទួល​នូវ​លទ្ធផល​បែប​ណាក៏​ត្រូវ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​រហូតតើ​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​អ្វី​រាល់ថ្ងៃ​នឹង ?​

​គួរ​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ២០១៩ ម្សិលមិញ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាបាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត CUS ជិត​៧​ពាន់​នាក់នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រសម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្វែរ​ការ​ធ្វើ​ស្រូវ​រដូវប្រាំងទៅ​ជា​ការ​ដាំ​បន្លែបង្ការ​ជំនួស​វិញដើម្បី​សន្សំ​ទឹក​សម្រាប់​ប្រើប្រាស់ ។​

​ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់កុំ​ទម្លាក់​ថ្លៃ​ស្រូវ​របស់​ប្រជាពលរដ្ឋហើយ​ទទួល​ការ​ទិញ​ក្នុង​តម្លៃ​សមរម្យ ។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ស្នើ​ក្រសួងកសិកម្ម និង​ក្រសួង​សេដ្ឋកិច្ច​តាមដាន​លើ​រឿង​នេះ​។ ក៏​បាន​ស្នើ​ទៅ​សភាពាណិជ្ជកម្ម ពិនិត្យ​ទៅ​លើ​ការ​ទិញ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ ធនាគារ​អភិវឌ្ឍន៍ជនបទបាន​ប្រកាស​ជូនដំណឹង​ដល់​សាធារណជនប្រជា​កសិករម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​ប្រមូល​ទិញ​ស្រូវ​ទាំងអស់​ជ្រាប​ថាសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជាតាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបាន​បញ្ចេញ​ថវិកា​បន្ថែមចំនួន​៥០​លាន​ដុល្លារ និង​បាន​ប្រែក្លាយ «​ធនាគារ​អភិវឌ្ឍន៍ជនបទ​» ទៅ​ជា «​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​» សម្រាប់​បម្រើ​វិស័យ​កសិកម្មជា​ពិសេស​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករហើយ​ស្តុក​ទុកកិន​កែ​ច្នៃនិង​នាំ​ចេញ។

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here