បុរសម្នាក់ សម្រេចចិត្តធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅពោធិ៍សាត់
ពោធិ៍សាត់: បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនត្រង់ចំណុចទួលរវាកោងស្ថិតនៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះ អ៊ុក ប៊ុនឈឿន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។ ចំណែកប្រពន្ធឈ្មោះ រ៉េន ចាន់សួន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានកូនប្រុសម្នាក់ (លែងលះ)។ មានទីលំនៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះតែងតែព្យាយាមសម្លាប់ខ្លួនដោយផឹកថ្នាំបាញ់ស្រូវតែត្រូវបានគ្រួសារយកទៅសង្គ្រោះទាន់នៅមន្ទីរពេទ្យបន្ទាប់មកយកខ្សែចងកទៀតប៉ុន្តែជីវិតមិនទាន់អស់ក៏ដាច់ខ្សែធ្លាក់មកដីប៉ុន្តែមកដល់ថ្ងៃកើតហេតុខណ:ម្ដាយចុះទៅច្រូតស្រូវឡើងមកវិញឃើញកូនចងកនឹងខ្សែអង្រឹងជាប់មែកស្ដៅកម្ពស់៣.៥០ម៉ែត្រស្លាប់បាត់ទៅហើយ។
មូលហេតុ៖ ជនរងគ្រោះមានជំងឺសសៃប្រសាទសមត្ថកិច្ចចុះទៅធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily