មិនគួរបណ្តោយអោយកូនលោកអ្នកបើកបរទាំងនៅក្មេងខ្ចីពេកទេ!ក្មេងស្រីម្នាក់ បើកម៉ូតូ ចាប់ហ្វាំ្រងដួល រថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗ នៅស្រុកស្អាង

0
301

ខេត្ត​កណ្ដាល​ ៖​ មិនគួរបណ្តោយអោយកូនលោកអ្នកបើកបរទាំងនៅក្មេងខ្ចីពេកទេ!ក្មេងស្រីម្នាក់ បើកម៉ូតូ ចាប់ហ្វាំ្រងដួល រថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗនៅស្រុកស្អាងហេតុការណ៍ដ៍រន្ឋត់នេះបានកើតឡើងកាលពី
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចផ្លូវលេខ១២១០ ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។


ក្មេងស្រីរងគ្រោះឈ្មោះ ធូ សុខចាន់អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាប៊ីត ស៊េរីឆ្នាំ២០១៩ ។ ចំណែកភាគីខាងរថយន្តម៉ាកTOYOTA (tacoma) ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AW-9373 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល។

នៅមុនពេលកើតហេតុ សាក្សីបានឃើញក្មេងស្រីរងគ្រោះបើកម៉ូតូតាមបណ្ដោយផ្លូវលេខ១២១០ ក្នុងទិសដៅពីជើងទៅត្បូង ដោយបើកបរនៅពីក្រោយរងថយន្តមួយគ្រឿង ធុនធំ ខណៈមកដល់ចំណុចកើតហេតុ បានអកស៊ើជាមួយរថយន្តនៅខាងមុខ ក៏ចាប់ហ្រ្វាំងបូម (ហ្រ្វាំងមុខ) បណ្ដាលឲ្យដួលនៅលើផ្លូវ ស្របពេលជាមួយគ្នានោះ ក៏មានរថយន្តម៉ាកTOYOTA(tacoma)ដែលបើកមកពីក្រោយម៉ូតូក្មេងស្រីរងគ្រោះ ឈប់មិនទាន់ក៏បានបុកក្មេងស្រីរងគ្រោះ ស្លាប់បាត់បង់ជីវិតភ្លាមៗគួរឲ្យអាសូរ ។

កម្លាំងនគរបាលចរាចរណ៍ស្រុកស្អាង បានចុះធ្វើការពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារ ដកហូត មធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធីការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែក សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូធ្វេសប្រហែសខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់កើតឡើង។ ចំណែកអ្នកបើកបររថយន្ដធ្វេសប្រហែស ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ៕

ប្រភព៖Heng Ly
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here