អាសូរណាស់ !!! រថយន្ត នីសាន់ចង្កូតស្ដាំបើកលឿនបុកហើយកិនម៉ូតូពីក្រោយ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅស្រុកបាទី

0
650

តាកែវ: ហេតុការណ៍ដ៍រន្ឋត់នេះបានកើតឡើងនាវេលាម៉ោង ២ៈ៤០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នេះស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ត្រង់ចំណុចភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

រថយន្តបង្ករម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ TK0315 ធ្វើដំណើរពីត្បូងអ្នកបើកបរមិនស្គាល់ឈ្មោះ បានបុកម៉ូតូពីក្រោយ។
ម៉ូតូម៉ាក សេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1A-4449 អ្នកបើកបរឈ្មោះ ផន សារឿន ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់ យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here