ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានដកតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកំពត មកបញ្ឈរជេីងនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បន្ទាប់ពីបែកធ្លាយ ប្រជាពលរដ្ឋប្ដឹងចូល ផេក សម្ដេចតេជោ ហ៊ុន សែន រឿង ការយឺតយ៉ាវក្នុងការធ្វេីប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋឈ្មោះ ស្វាយ សាត់ រស់នៅភូមិ កោះខ្លូត ឃុំ កំពង់ត្រាចខាងកេីត ស្រុក កំពង់ត្រាច ខេត្ត កំពត បានស្នេីសុំធ្វេីប័ណ្ណកម្មសិទ្ធិដីធ្លីទំហំ ២៩៤ ម៉ែត្រការ៉េ ។ តែការស្នេីនេះបានអូសបន្លាយរាប់ឆ្នាំ មិនដោះស្រាយអោយ ប្រជាពលរដ្ឋ ធ្វើអោយ ប្រជាពលរដ្ឋ ប្ដឹងចូលផេកសម្ដេចតេជោ ។
នៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ អភិបាលខេត្តកំពត បានដឹកនាំ ប្រជុំដោះស្រាយបញ្ចប់បញ្ហានេះ ដោយបានធ្វេីប័ណ្ណអោយប្រជាពលរដ្ឋតាមការស្នេីសុំ ។ ប្រភព ផែង វណ្ណៈ