ទឹកប្រាក់ដ៏ច្រើនសំរាប់ ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ នៅកម្ពុជា ទទួលបានការអភិឌ្ឍនរបស់រដ្ឋាភិបាលចិន ចំនួនទឹកប្រាក់ ២៥៩លានដុលា្លរអាមេរិក

0
360

(ភ្នំពេញ) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានប្រមាណ ២៥៩លានដុល្លារ ជាមួយនឹងរដ្ឋាភិបាលចិន ដើម្បីយកទៅអភិវឌ្ឍន៍ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នៅខែកក្កដាថ្មីនេះ  ឆ្នាំ២០១៨។

គម្រោងខាងលើ​នេះ នឹងត្រូវសាងសង់​ចាប់​ពីផ្លូវជាតិ​លេខ ៤ ម្តុំ​អូរដឹម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+​១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់នឹង​ផ្លូវជាតិ​លេខ១ ​ត្រង់​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ដោយ​ភ្ជាប់ទៅ​នឹង​កំពង់ផែ​ភ្នំពេញ​ថ្មី។ ផ្លូវនេះ នឹងត្រូវ​ឆ្លង​កាត់​ផ្លូវ​ជាតិលេខ៣​ ផ្លូវ​ជាតិ​លេខ​​២ និង​ផ្លូវ​ជាតិ​លេខ​២១ ព្រមទាំង​មាន​ផ្លូវ​ខ្នែង​ប្រវែង​ ៥,៣៧គីឡូម៉ែត្រ​ផងដែរ។

គួរជម្រាបថា គម្រោងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណ ៤៧.៦០៨គីឡូម៉ែត្រ​ និង​មាន​ទទឹង​សរុប ២៥​ម៉ែត្រ ជាប្រភេទផ្លូវ ៤គន្លង (២ទៅ ២មក) ដោយក្នុងមួយគន្លងមានទទឹង ៣,៥០ ម៉ែត្រ និង​ផ្លូវ​ទោចក្រ​យានយន្ត ២​គន្លង (១ទៅ ១មក) ក្នុងមួយគន្លងមាន​ទទឹង ២,២៥​ម៉ែត្រ។

កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលភាគីទាំងពីរទើបបាន ចុះហត្ថលេខានេះ គឺជាផ្លែផ្កាថ្មីស្រឡាងមួយទៀត ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ក៏មានការសាងសង់​ស្ពានអាកាសកាត់​ផ្លូវជាតិលេខ៤ លេខ៣ និងលេខ២១ ជាមួយនឹងការសាងសង់ស្ពានឆ្លងទន្លេបាសាក់ចំនួន១០ នៅស្រុកស្អាង ព្រមទាំងស្រុកកៀនស្វាយ ដែលមានទទឹង២៥m និងក្រាលកៅស៊ូអ៊ុត(ASphaltconcrete) រួមទាំងមានលូ១០១​កន្លែង ដែល​មាន២ប្រភេទគឺប្រភេទលូមូលចំនួន២៨កន្លែង មុខកាត់ជាមធ្យម១,៦០m ប្រភេទលូជ្រុង​ចំនួន៧៣​កន្លែង មុខកាត់ជាមធ្យម ៣ម៉ែត្រ ៕ប្រភពBusiness

LEAVE A REPLY

Please enter your comment!
Please enter your name here