រដ្ឋបាលរាជធានី និងប្រធានក្រុមប្រឹក្សារាជធានី នាំយកទៀនវស្សាប្រគេនព្រះសង្ឃចំនួន១៨នៅខណ្ឌព្រែកព្នៅ

0
499

(ភ្នំពេញ) អភិបាលរាជធានី និងប្រធានក្រុមប្រឹក្សារាជធានី  នាំយកទៀនវស្សា ប្រេងកាត បច្ច័យទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ប្រគេនព្រះសង្ឃគង់នៅទីវត្តអារាមចំនួន១៨វត្ត ក្នុងខណ្ឌព្រែកព្នៅ ដើម្បី ព្រះសង្ឃបានប្រើប្រាស់ ដោយគោរព និងអនុវត្តទៅតាមទំនៀមទម្លាប់ប្រពៃណីយរបស់ព្រះពុទ្ធសាសនា ក្នុងពិធីចូលកាន់ព្រះវស្សា រយៈ៣ខែក្នុងរដូវមានភ្លៀងនេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ កក្កដា នេះបាននាំយកទៀនវស្សា ប្រេងកាត បច្ច័យនិងទេយ្យវត្តុ គ្រឿងឧបភោគបរិភោគ ទៅប្រគេន ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១៨វត្ត នៅក្នុងខណ្ឌព្រែកព្នៅ ដើម្បី ជាផលប្រយោជន៏ដល់ព្រះសង្ឃបានប្រើប្រាស់ទៅតាមពុទ្ធបញ្ញាតរបស់ព្រះពុទ្ធសាសនា នៅក្នុងរដូវវស្សាយៈ៣ខែក្នុងរដូវមានភ្លៀង ដោយចាប់ពីថ្ងៃ ១រោចខែអាសាឍ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៨។

លោក ផន ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានបញ្ជាក់ថា ពិធីប្រគេនទៀន វស្សា បច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ពិសេសប្រេងកាត ជូនព្រះសង្ឃនៅតាមទីវត្តអារាម ក្នុងរដូវវស្សានេះ គឺប្រារព្វធ្វើជារៀងរាល់ឆ្នាំ ដោយគោរពនិងអនុវត្តទៅតាមទំនាមទំលាប់ប្រពៃណីយព្រះពុទ្ធសាសនា។ លោកបន្តថា ពិធីបុណ្យចូលកាន់ព្រះវស្សានេះ មានរយៈពេល៣ខែ ដែលព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុគ្រៀងឧបភោគផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ដូចនេះ ទៀនព្រះវស្សានិងទេយ្យវត្ថុផ្សេងៗគឺជាតម្រូវការចាំបាច់សម្រាប់ ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងជំនឿសាសនានេះ។

ទៀនវស្សាដែលយកទោប្រគេនលោក ព្រោះជារដូវភ្លៀង សម្រាប់ព្រះសង្ឃលោកដុតអត់ឲ្យ មានដាច់ សម្រាប់វត្រទាំងអស់នៅទូទាំងប្រទេសគឺត្រូបការបំភ្លឺ២៤ម៉ោងក្នុងពេល៣ខែ  គឺទំនៀមទំលាប់ ព្រះពុទ្ធសាសនា ព្រោះថាព្រសង្ឃលោកមិនអាចនិមន្តទៅណាបាន។ចឹងទេយើងបានយកទៀនវស្សាទ័យ វត្ថុសម្រាប់ព្រះសង្ឃលោក ប្រើប្រាស់ទៅតាមពុទ្ធពញ្ញាត ជាពិសេសគឺប្រេងនិងទៀននេះតែម្តង ដែលព្រះសង្ឃចាំបាច់សម្រាប់ដុតបំភ្លឺនៅ ព្រះវិហារ ក៏ដូចសាលាឆ័ន ដើម្បី ធ្វើកម្មផ្សេងៗ ព្រោះថា រដូវវស្សានេះ ព្រះសង្ឃលោកចូលព្រះវិហារជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា៖ ទៀនវស្សា ប្រេងកាតនិងទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ មួយចំនួនដែលបានប្រគេនដល់ព្រះសង្ឃគង់នៅតាមទីវត្តអារាមទាំង១៨វត្តនេះ ក្នុងមួយវត្តៗ ទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេង១កាន ៣០លីត្រ ស្កស១បាវ ទឹកដោះគោ ១កេស ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស និងមី២កេស៕ ដោយ វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here