(ខេត្តព្រះសីហនុ) ប្រភពពីក្រសួងធនធានទឹក និងកងរាជអាវុធហត្ថស្រុកកំពង់សីលា បានឱ្យដឹងថា គិតត្រឹមម៉ោង ១១:៣០ នាទីព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានហក់ឡើងជាថ្មីម្តងទៀត ។
ប្រភពពីទីតាំងខាងលើបញ្ជាក់ថា ពេលនេះទឹកស្ទឹងសំរោង បានជន់ឡើងព្រៀបនឹងចិញ្ចើមផ្លូវជាតិលេខ ៤ ជាបណ្តើរៗហើយ ហើយបើភ្លៀងនៅតែបន្តធ្លាក់ ស្ពានសំរោងនឹងជន់លិចលិច ហើយចរាចរណ៏នឹងត្រូវផ្អាកមិនឱ្យឆ្លងកាត់សារជាថ្មី។
ជាមួយនឹងស្ថានភាពបែបនេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ តាមចំណុចខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕ ប្រភពពីក្រសួងធនធានទឹក