ឯកឧត្តម ហង់ ជួនណារ៉ុន៖ ខ្ញុំនឹងផ្ដោតសំខាន់ ជាងគេ គឺគ្រូបង្រៀន និងសាលារៀន

0
454

​“បើ​ខ្ញុំ​​នៅ​បន្ត​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ខ្ញុំ​នឹង​ផ្ដោត​សំខាន់​លើ​​គម្រោង​​ចំនួន​៧”។ ប៉ុន្តែឯកឧត្ដមបានបង្ហើបថា ក្នុងចំណោមគម្រោងទាំងអស់ផ្ដោតសំខាន់ជាងគេគឺ គាំទ្រគ្រូបង្រៀន និងសាលារៀន។ ឯកឧត្ដមថា ដើម្បីឱ្យវិស័យអប់រំខ្លាំង ទាល់តែបន្តគាំទ្រគ្រូបង្រៀន និងពង្រឹងសាលារៀន។ សាលារៀនត្រូវមានឧបករណ៍ និងសម្ភារៈគ្រប់គ្រាន់ និងបរិស្ថានល្អ។

ទាំង​នេះ​ គឺ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្ដម​ ហង់​ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ថ្លែង​ប្រាប់​ លោក​គ្រូ​-អ្នក​គ្រូ ​​ក្នុង​ឱកាស​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ​ ជូន​បុគ្គលិក​អប់រំ​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ ខេត្ត​កំពង់ចាម​កាល​ពី​ចុង​សប្ដាហ៍​មុន​។

​បច្ចុប្បន្ន​នេះ​សង្គម​​បាន​​ទទួល​ស្គាល់​គ្រូ​បង្រៀន​ហើយ​ ដោយ​ក្នុង​នោះ​មិន​មែន​​​ត្រឹម​តែ​ប្រាក់​បៀវត្ស​នោះ​ទេ។ ប៉ុន្តែ​លោក​គ្រូ​-អ្នក​គ្រូ​មាន​កិត្តិយស​ និង​ការ​ទទួល​ស្គាល់​ក្នុង​សង្គម​​។ “ខ្ញុំ​គ្រាន់​តែ​បង្ហើប​ទេ​ យើង​បាន​​រៀបចំ​គម្រោង​រួច​ហើយ គម្រោង​ធំៗ​ទាំងអស់​​មាន​ប្រាំ​ពីរ​ ប្រាំ​ពីរ​ហ្នឹង​ផ្ដោត​ខ្លាំង​ទៅ​លើ​​​គ្រូ​ ទៅ​លើ​សាលា​តែ​ម្តង។ អញ្ចឹង​ដើម្បី​ឱ្យ​គុណ​ភាព​អប់រំ​ហ្នឹង​ខ្លាំង ​​គឺ​ការងារ​នេះ​ត្រូវ​តែ​ពង្រឹង​ដល់​សាលា​រៀន​។ សាលា​ត្រូវ​មាន​ធនធាន​គ្រប់​គ្រាន់​ ត្រូវ​មាន​ឧបករណ៍​ សម្ភារ​គ្រប់​គ្រាន់​។ ត្រូវ​មាន​បរិស្ថាន​ល្អ អញ្ចឹង​កន្លងមក​យើង​មាន​ប្រលង​ប្រណាំង​គ្រូ​ល្អ​ នាយក​ល្អ សាលារៀន​ស្អាត​ ហើយ​ខ្ញុំ​ចង់​ជម្រាប​ថា បើ​សិន​ខ្ញុំ​​នៅ​បន្ត​ការងារ​នេះ​ទៀត​ អាទិភាព​ដ៏​ធំ​នៃ​កំណែទម្រង់​​ គឺ​គាំទ្រ​គ្រូ​ និង​សាលា​រៀង​​យើង​”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here