អាងខ្លួនជាមន្ត្រីដកកាំភ្លើងបាញ់ម្ចាស់ហាង មានរឿងអីទៅដឹងតែអស់ស័ក្តទៀតហើយ…

0
430

ខេត្តស្វាយរៀង៖​ កូនលោក​ កែវ​ គង់​ អធិការនគរបាលក្រុងបាវិតបានដកកាំភ្លើងបាញ់ម្ចាស់ហាងផឹកស៊ីយីហោ​ សំណាងអាណេ​ ដែលមានទីតាំងស្ថិតនៅភូមិតាពៅ​ សង្កាត់បាវិត​ ក្រុងបាវិតខេត្តស្វាយរៀង​។

ម្ចាស់ហាងឈ្មោះ​ សឿន​ ដាណេ​ មានវ័យ​៣៨ឆ្នាំ​ រស់នៅភូមក្រាំងអាត់​ឃុំកំពង់សីលា​ស្រុកកំពង់សីលា​
ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យ​ កែវ​ ចិត្រា​ យកកាំភ្លើងខ្លីបាញ់ឱ្យរងរបួសធ្ងន់(ត្រូវចំក្បាល)​ជនសង្ស័យរូបនេះគឺជាកូនប្រុសបង្កើតរបស់លោក​ កែវ​ គង់​ អធិការនគរបាលក្រុងបាវិត។ បន្ទាប់ពីកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញ៉ាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។

រីជនសង្ស័យឈ្មោះ​ កែវ​ ចិត្រា​ អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ក្រោយពេលបង្ករហេតុបង្កើតរឿងបាញ់បោះយ៉ាងគគ្លើនរួចមកក៍បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា​ ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះកើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៨និង១០នាទីនៅត្រង់ចំនុចហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត
ខេត្តស្វាយរៀង ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here