គូដណ្តឹងមួយគូជិះម៉ូតូទៅធ្វើធៀបការចែកភ្ញៀវនៅឯស្រុកតែបែរស្លាប់ខ្លួនព្រោះគ្រោះថ្នាក់ចរាចរណ៍…

0
716

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតតាមផ្លូវជាតិលេខ៤ សង្កាត់១ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ប្រុស-ស្រីពីរនាក់ ជិះម៉ូតូម៉ាក Zoomer-x ត្រូវរថយន្តប៉ះកៀរ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ២នាក់ ជិតរៀបការ បំណងជិះម៉ូតូទៅស្រុក ដើម្បីបោះធៀបការ តែបែរជួបគ្រោះអកុសលទៅវិញ ដោយភាគីខាងប្រុស បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកខាងស្រី របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕
ប្រភព៖ FB
កែសម្រួលដោយ៖  NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here