(ភ្នំពេញ) ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានផ្ញើជូននូវរបាយការណ៍ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បញ្ជាក់ថា មានខេត្តចំនួន៧ ដែលរួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង,ខេត្ដព្រះសីហនុ ខេត្តកំពត, ខេត្តកែប ,ខេត្តប៉ៃលិននិងខេត្តបាត់ដំបង, បានរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង។
តាមរយៈរបាយការណ៏ខាងលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានជំរាបជូនសម្តេចតេជោ ៣ចំណុចសំខាន់ជុំវិញបញ្ហាទឹកជំនន់នេះ ដូចជា ផលប៉ះពាល់និងការខូចខាត ការឆ្លើយតបសង្គ្រោះបន្ទាន់ និងសំណូមពរ។ដោយក្នុងនោះ ដើម្បីឆ្លើយតប ក្នុងការសង្គ្រោះបន្ទាន់ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះខ្លួន បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ ដើម្បីធ្វើការវាយតម្លៃពីទំហំការខូចខាត និងត្រៀមវិធានការណ៍ជួយអន្តរាគមន៍។
សូមអានរបាយការណ៍ខាងក្រោម៖