ក្រសួងធនធានទឹក ៖ ខេត្តចំនួន៥របស់កម្ពុជា នឹងមានធាតុអាកាសចុះត្រជាក់ដល់១៧អង្សាសេ និងខេត្តផ្សេងទៀតចុះត្រជាក់ដល់២០អង្សាសេ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ !
(ភ្នំពេញ)៖ ដោយសារឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ដល់២៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តចំនួន៥ ធាតុអាកាសនឹងចុះត្រជាក់ដល់១៧អង្សាសេ ខណៈខេត្តដទៃផ្សេងទៀត នឹងចុះត្រជាក់ដល់២០អង្សាសេ។
ក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា៖
១៖ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹកដោយ៖
* សីតុណ្ហភាពអប្បបរមា មានពី១៧-១៩អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៧-៣០អង្សាសេ
២៖ បណ្តាខេត្តដទៃផ្សេងទៀត
* សីតុណ្ហភាពអប្បបរមា មានពី២០-២៤អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម