(ភ្នំពេញ) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បាននឹងធ្វើសន្និសីទសារព័ត៌មានមួយ ស្តីពីជំហររបស់គណបក្សចំពោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅវិមានពិភពថ្មីសែនសុខ (អគារ A) ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការធ្វើសន្និសីទសារព័ត៌នេះទាក់ទងការគូសសញ្ញាគាំទ្រគណបក្សនៅពេលបោះឆ្នោត ដែលសន្និសីទនេះធ្វើឡើងក្រោមអធិបតីភាពលោក ខឹម វាសនា ប្រធានគណបក្ស និងមានសមាជិក សមាជិកាចូលរួមប្រមាណ១៥០នាក់ ៕