ឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា ដឹកនាំគណប្រតិភូ មន្រ្តីរាជការ ក្រសួង និងមន្ទីរ២៥រាជធានី ខេត្ត ទស្សនកិច្ចនៅវិមាន ឈ្នះ ឈ្នះ

0
330

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំគណប្រតិភូ មន្រ្តីរាជការ ក្រសួង និងមន្ទីរ២៥រាជធានី ខេត្ត ប្រមាណជាង៣០០០នាក់ ធ្វើទស្សនកិច្ចនៅវិមាន ឈ្នះ ឈ្នះស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញដឹកនាំគណប្រតិភូ មន្រ្តីរាជការ ក្រសួង និងមន្ទីរ២៥ រាជធានី ខេត្ត ប្រមាណជាង៣០០០នាក់ ធ្វេីទស្សនកិច្ចស្វែងយល់ពី វិមាន ឈ្នះ ឈ្នះ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការដឹកនាំគណប្រតិភូមន្រ្តីរាជការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងមន្ទីរក្រោមឱវាទទាំងអស់មកធ្វើទស្សនកិច្ចនៅទីនេះគឺដើម្បីអោយមន្រ្តីរាជការទាំងអស់បានមើលឃើញដោយផ្ទាល់នូវសមិទ្ធិផលសំណង់ប្រវត្តិសាស្រ្តវិមានអនុស្សាវរីយ៍នយោបាយឈ្នះៗដ៏អស្ចារ្យនិងបានស្វែងយល់ពីប្រវត្តិនិងអត្ថន័យនៃការកសាងវិមាននេះដែលត្រូវបានសាងសង់ឡើងដើម្បីរំលឹកដល់ការអនុវត្តបានជោគជ័យនូវនយោបាយឈ្នះៗដោយបានបញ្ចប់នូវសង្រ្គាមនាំមកនូវសុខសន្តិភាពនិងការឯកភាពទឹកដី។វិមានឈ្នះៗគឺតំណាងអោយព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពនិងឈ្នះជានិច្ចនិរន្តរ៍ គ្មានសង្រ្គាមស៊ីវិលទៀតឡើយហើយក៏ជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាពនិងវិបុលភាពនៃកម្ពុជាទាំងមូល។

យោងតាមឯកសារបង្ហាញថាវិមានឈ្នះៗនេះត្រូវបានចាប់ផ្តើមសាងសង់ឡើងនាថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៦និងត្រូវបានសម្ពោធជាផ្លូវការនាថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨ដោយសំណង់វិមាននេះមានកំពស់ប្រមាណ៥៤m ទទឹង៣៦m និងលំហផ្ទៃក្រឡានៅបាតខាងក្រោមនៃតួវិមានគឺ៧០០០ម៉ែត្រការេ លើផ្ទៃដីទំហំ៨ហិកតាស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទុកជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃជាច្រើនទស្សវត្សរ៍កន្លងមកហើយវិមានឈ្នះៗនេះនឹងក្លាយជាកេរមរតកសំរាប់កូនចៅជំនាន់ក្រោយផងដែរ។វិមានឈ្នះៗត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួន៣គឺកំពូលវិមានដែលមានជ្រុង៣តំណាងអោយនយោបាយឈ្នះៗក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំណែកឯតួវិមានដែលមានជ្រុង5តំណាងអោយយុទ្ធសាស្រ្តរំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម និងតួវិមានដែលមានជ្រុង៧តំណាងអោយកត្តានាំអោយនយោបាយឈ្នះៗទទួលបានជោគជ័យ។

មន្រ្តីរាជការក៏ដូចជាប្រជាពលរដ្ឋកម្ពុជាពិតជាមានមោទនភាពចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានដឹកនាំនាវាកម្ពុជាបោះជំហានទៅមុខយ៉ាងខ្ពស់មុខខ្ពស់មាត់ពិសេសមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិដែលនេះបង្ហាញអោយឃើញថាសម្តេចតេជោនាយករដ្ឋមន្រ្តីគឺជាកំលាំងដឹកនាំប្រទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពិសេសការធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការខិតខំថែរក្សាសុខសន្តិភាពស្ថេរភាពនយោបាយដែលកម្ពុជាខិតខំរកបានដោយលំបាកនោះក្នុងការជំរុញឆ្ពោះទៅកាន់ការកសាងនិងអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចំរើនទ្វេរឡើងថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here