សហភាពសហព័ន្ធយុវជនខណ្ឌព្រែកព្នៅ និងចៅសង្កាត់ពន្សាំង ចូលរួមលំឡែកទុក្ខដល់យុវជនដែលត្រូវបាត់បង់ប្រពន្ធជាទីស្រឡាញ់ បន្សល់កូនដល់ទៅ៤នាក់

0
407

(ភ្នំពេញ) នៅរសៀលថ្ងៃទី ១៦ ខែកក្តដា ឆ្នាំ ២០១៨ លោក ហែម រិទ្ធី ប្រធានសហភាពសហព័ន្ធយុវជនខណ្ឌព្រែកព្នៅ  រួមទាំងលោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង ចូលរួមលំឡែកទុក្ខដ៏ក្រែមក្រំបំផុត ដែលភិយា លោក ផល សុភាព បានទទួលមរណៈភាព នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ ២០១៨ ក្នុងមន្ទីពេទ្យកាល់ម៉ែត្រ ដោយសំរាលបុត្រឆ្លងពុំរួច ក៏បណ្តាលអោយស្លាប់ម្តាយ បន្សល់ទារកដែលទើបកើតមក និងកូន៣ទៀត នៅជាមួយពុក បុណ្យសពនៅភូមិគល់ សង្កាត់ ពន្សាំង ខណ្ដព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនាមតំណាងឲ្យលោកភអិបាលខណ្ឌព្រែកព្នៅ ក៏ដូចជយុវជនសហភាពសហព័ន្ធទាំងអស់នៅក្នុងខណ្ឌព្រែកព្នៅ ពិតជាសោកស្តាយបំផុតចំពោះគ្រួសារនៃសព នេះជាភាពសោកសង្រែងខ្លាំងណាស់ ចំពោះទារកដែលទើបនឹងកើត បែជាត្រូវបាត់ម្តាយរបស់ខ្លួន ។

ប្រធានសហភាពសហព័ន្ធខណ្ឌព្រែកព្នៅ ចូលរួមបច្ឆ័យបុណ្យ ចំនួន ១លាន ៦០ម៉ឺន ៧៥ដុល្លារ អង្ករពីរបាវ ទឹកសុទ្ធ៥កេះ ទឹកក្រូច៥កេះ   និងលោកចៅសង្កាត់ពន្សាំង អង្ករ១បាវ ទឹក១កេះ និងថវិការមួយចំនួនផងដែរ ក្នុងជួយចែកឡែកក្នុងភាពចេះជួយគ្នាទៅវិញទៅមកនៅពេលមានទុក្ខលំបាក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here