ផ្ទះប្រជាពលរដ្ឋជិត១០០គ្រួសារ បណ្តាលអោយលិចលង់យ៉ាងខ្លាំង នៅតំបន់ព្រំដែនកម្ពុជា-ថៃ

0
623

(ខេត្តកោះកុង) នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៨ នេះ ធ្លាក់ភ្លៀងខ្លាំង បណ្តាល ធ្វើឱ្យមានការទឹកលិចលង់យ៉ាងធ្ងន់ធ្ងរក្នុងតំបន់ព្រំដែនកម្ពុជាថៃ ត្រង់ចំណុចប៉ុស្តិ៍គីរីវង្ស ស្ថិតក្នុងភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ផ្ទះប្រជាពលរដ្ឋជិត១០០គ្រួសារត្រូវបានទឹកលិចលង់ស្ទើទាំងស្រុង ។

 

ដើម្បីឆ្លើយតបនឹងការជន់លិចដែលបង្ករការលំបាករបស់ប្រជាពលរដ្ឋនេះ អាជ្ញាធរក្នុងតំបន់នោះបានចុះទៅសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ និងដើម្បីស្វែងយល់ពីស្ថានភាពទូទៅរបស់ពលរដ្ឋរងគ្រោះ។

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង សហការជាមួយក្រុមការងារស្រុកមណ្ឌលសីមា លោក ហាក់ ឡេង អភិបាលស្រុក លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការប្រចាំច្រកចាំយាម បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា មកជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែល កំពុងជួបបញ្ហារងគ្រោះ ដោយជំនន់ទឹកភ្លៀង បានយ៉ាងទាន់ពេលវេលា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here