ក្រសួងព័ត៌មានបដិសេធ ដែលការផ្សាយថា “កម្ពុជាស្នើវៀតណាមជួយលើគំរោងជួសជុលឯកសារសំខាន់ៗ របស់ជាតិ” នៅលើគេហរទំព័រដើមអំពិល

0
260

ឯកឧត្តម ខៀវ កាញរឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបដិសេធ តាមប្រព័ន្ធសង្គមដោយឃើញថា ដើមអំពិល ផ្សាយថា «កម្ពុជាស្នើវៀតណាមជួយលើគំរោងជួលជុលឯកសារសំខាន់ៗរបស់ជាតិ» មិនដឹងជាគាត់បានព័ត៌មានមកពីណា ? ហេតុអីបិទភ្នែកសរសេរអញ្ចឹង ? ក្រសួងព័ត៌មានសុំអោយខាងក្រសួងព័ត៌មានវៀតណាមជួយដាក់បញ្ចូលជាឌីជីថលនូវឯកសាររបស់ទូរទស្សន៍(រូបនិងសំលេង) របស់វិទ្យុជាតិ (សំលេង) និង អាកាប៉េ (រូប និង​ ទិន្នន័យ) ហើយនឹង​ ជួយបណ្តុះបណ្តាលមន្ត្រីក្រសួងព័ត៌មានអោយចេះជួសជុលនិងសំអាតរូបនិងសំលេងចាស់ៗអោយបានល្អដូចដើមឡើងវិញ ។ នេះជាកិច្ចការដែលទាមទារចំនាយលើសពី ៦ ទៅ​១០ លានដុល្លារ ហើយកន្លងមកក្រសួងបានសុំក្រសួងហិរញ្ញវត្ថុច្រើនឆ្នាំហើយ តែដោយបន្ទុកថវិការដ្ឋត្រូវចំនាយលើអាទិភាពផ្សេងៗទើបយើងមិនដែលបានទទួលលុយដើម្បីការពារ និង ស្តារឯកសារទាំងនេះ ។ឯកឧត្តបានបញ្ជាក់ធ្ងន់ថា វាជាកាផ្សព្វផ្សាយនេះ ជាព័ត៌មានពិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here