រដ្ឋបាលលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុកដើម្បី…

0
313

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែធ្នូនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនៅទីតាំងចំណុចផ្លូវប្រសព្វស្តុបសន្ធរម៉ុកមហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោមក្នុងសង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់នាព្រឹកមិញនេះអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញអោយក្រុមហ៊ុនដែលទទួលសិទ្ធិសាងសងត្រូវធ្វើយ៉ាងណាធានាអោយបានគុណភាពខ្ពស់បំផុតរហូតដល់៥០ឆ្នាំឡើងទៅពិសេសការរចនាជណ្តើរឡើងឲ្យមានភាពងាយស្រួលឡើងចុះទំាងកុមារនិងមនុស្សចាស់ ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានបន្ថែមថាការស្ថាបនាស្ពានអាកាសថ្មើរជើងនេះ នឹងប្រើប្រាស់ពេលវេលារយះពេល៦ខែដោយតម្រូវអោយរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ។

គួរបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែង នៅតំបន់ជម្ពូវ័ន្ត ក្នុងខណ្ឌពោធិសែនជ័យ មាន ចំនួន២កន្លែង និងនៅតំបន់ស្តុបនាងគង្ហីង មានចំនួន១កន្លែង ។
រដ្ឋបាលរាជធានីភ្នំពេញក៏គ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង ការអភិវឌ្ឍ ទីក្រុងអោយមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

LEAVE A REPLY

Please enter your comment!
Please enter your name here