ភ្នំពេញ:ការចាប់ឃាត់ខ្លួននេះធ្វើឡើងនាវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី ២៩ ខែធ្នូនេះ នៅចំណុចមុនហាងលក់គ្រឿងអគ្គិសនី វ៉ាយ មែន ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ XU LINHUA អាយុ៣១ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ស្ពានមាស ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ និងទី២ឈ្មោះ LI JIANFEN អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។
ចំណែកទី៣ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ២៥ឆ្នាំ មានកម្ពស់ ប្រហែល១៧៣ស.ម (រត់គេចខ្លួន)។
ជនងគ្រោះឈ្មោះ អេង លាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅហាងលក់គ្រឿងអគ្គិសនី វ៉ាយ មែន ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារ:ដែលក្រុមជនសង្ស័យលួចមាន លិខិតឆ្លងដែន លុយ ១០,០០០$ និងលុយខ្មែរ ៨០០,០០០រៀល និងលុយបាតមួយចំនួនទៀត។ សម្ភារដកហូតមកវិញ មានទូរស័ព្វម៉ាកVIVO ១គ្រឿង អាយហ្វូន១គ្រឿង និងលិខិតឆ្លងដែងរបស់ជនសង្ស័យទាំង២។
តាមប្រភពព័ត៌មាន៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានបើករថយន្ត ម៉ាកធុនត្រា ស្លាកលេខ ភ្នំពេញ 2AV-6839 ធ្វើដំណើរចេញពីផ្សារឈូកមាស មកចតកន្លែងខាងលើ នៅពេលនោះ ជនរងគ្រោះ បានដើរចូលទៅក្នុងហាង មួយសន្ទុះមក ក៏ចេញមកវិញ ដោញឃើញទ្វារឡានចំហ ក៏រត់ទៅមើលស្រាប់តែបាត់កាបូបលុយតែម្តង។
ភ្លាមជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យជាក់ស្តែង និងឆែកកាមេរ៉ា រួចកំណត់មុខសញ្ញាណ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
ប្រភព៖Heng Ly
កែសម្រួលដោយ៖NCN Daily