ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨មុននេះបន្តិចលោក សោម ស៊ីថា ចាងហ្វាងកាសែតដំណឹងកម្ពុជា បានផ្តល់បទសម្ភាសជាផ្លូវការណ៍ថា លោកមិនមានជាប់ពាក់ព័ន្ឋនិងការបាញ់បោះនោះទេហើយ លោកក៏ គ្មានកាំភ្លើងដូចដែលគេចោទប្រកាន់នោះដែរ! ការចាប់ខ្លូនអ្នកកាសែតឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុង ស្រុកស្វាយលើ ! ហាក់ មិនប្រក្រតី គេសង្ស័យថាជារឿងប្រឌិតដើម្បីចាប់ខ្លួនអ្នកកាសែត យ៉ាងអយុត្តិធម៌ ខណៈប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុអះអាងថាអត់មានលឺសម្លេងកាំភ្លើង ឬការបាញ់អីនោះ ទេ លុះឃើញប៉ូលិសមកសួរនាំទើបពួកគាត់មានការភ្នាក់ផ្អើល ដោយហេតុថាមិនមាន នរណាម្នាក់បានលឺស្នូរកាំភ្លើង សូម្បីតែសម្លេង បន្តិចក៏មិនមានដែរ។ហេតុការណ៍គួរអោយហួសចិត្តមួយនេះ បានធ្វើអោយមហាជនរិះគន់យ៉ាងខ្លាំងថា !មន្ត្រីយោធានោះបាញ់គម្រាមមកលើអ្នកកាសែតទើបសមជាង ព្រោះគេមិនដែលឃើញអ្នកកាសែត ណាម្នាក់ មានកាំភ្លើងនោះទេ គឺមានតែទូរស័ព្ទដៃ កាមេរ៉ា។
ហើយចំពោះការចោទប្រកាន់នេះ សមត្ថកិច្ចមិនបានបង្ហាញ អាវុធនោះ ដែរ ! មានតែសំដីអះអាងប៉ុណ្ណោះ មហាជននៅមានចម្ងល់មួយទៀតថា ! តើមូលហេតុអ្វីបានជាលោកព្រះរាជ្ញាខេត្តព្រះវិហារគ្រាន់តែលឺសម្លេងរាយការណ៍ ឬប្ដឹងតាមទូរស័ព្ទក៏បញ្ចាអោយចាប់ខ្លួនអ្នកការសែតនោះភ្លាម។
អ្នកបើករថយន្ត តាកូម៉ារូបនោះមានឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ ប្រណាក ស្រុក, ខេត្តព្រៈវិហារ! មន្ត្រីយោធា បាន អះអាងថា ឈ្មោះ ឆោម ស៊ីថា អ្នកកាសែត បានបើកឡានដេញ បាញ់គម្រាម មកលើខ្លួនចំនួន០២គ្រាប់ និងរកឃើញសំបកផ្ទុះ។ជុំវិញករណីខាងលើនោះ កំពុងមានការសង្ស័យអាចជាលេះរបស់យោធាដែលកំពុងរកស៊ីដឹកបទល្មើល។ចំណែកលោក ស៊ុន អេង អធិការស្រុកស្វាយលើមិនអាចសុំការបំភ្លើបានទេជុំវិញការចាប់ខ្លួនចាងហ្វាងកាសែតរូបនេះ៕