លែងលះគ្នា២ខែហើយ! អតីតប្ដីបង្អកស្រាឲ្យប្រពន្ធផឹកស្រវឹង នាំឡើងបន្ទប់ ភ្ញាក់ឡើងឃើញខ្លួនអាក្រាត នៅភ្នំពេញ

0
676

ភ្នំពេញ៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ប្ដីប្រពន្ធមួយគូបានលែងលះគ្នាអស់រយ:ពេលពីរខែហើយ ស្រាប់តែប្រពន្ធបាន មកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រឿងបុរសអតីតជាប្ដីបង្អកស្រាឲ្យគាត់ស្រវឹងហើយ ចាប់រំលោភបានសម្រេចចំនួន២ដង។

អតីតជាប្ដីឈ្មោះ សម ភារម្យ អាយុ ៣៣ឆ្នាំ មុខរបរ សន្តិសុខឯកជន ហាងកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង ។ ស្រ្តីរងគ្រោះឈ្មោះ ត ថ ច អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនពេលកើតហេតុនៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ គាត់បានផឹកស្រាជាមួយបុរសម្នាក់ ដែលត្រូវជាមិត្តភក្កិក្នុងហាង ផឹកស៊ីមួយកន្លែង មួយសន្ទុះក្រោយមកក៏លេចមុខអតីតប្ដីគាត់មក ហើយផឹកស៊ីជាមួយគ្នា ដោយបុរសអតីតប្ដីគាត់នោះ ចេះតែបង្ខំឲ្យលើកដាច់ៗ រហូត លុះពេលស្រវឹងស្រាលែងដឹងខ្លួន ស្រាប់តែនាំគាត់ឡើងបន្ទប់ ព្រឹកឡើងឃើញ ខ្លួនគាត់អាក្រាតកាយ ទើបដឹងថាត្រូវអតីតប្ដីចាប់រំលោភ ខណ:ពេលនោះគាត់បាននិយាយសម្របសម្រួលថា តើត្រូវ ដោះស្រាយយ៉ាងម៉េច បើយើងលែងលះគ្នាហើយត្រូវគ្នាវិញ ឬក៏សងសំណងជាទឹកប្រាក់ ប៉ុន្តែបុរសជាប្ដីប្រកែកថា មិនបានចាប់រំលោភទេ ។

សូមបញ្ជាក់ ៖ រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល បឹងកេងកងទី១ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុតិ្តធម៌ គាត់បញ្ជាក់ថា ប្ដីប្រពន្ធគាត់ទាំង ២នាក់ មិនបានរៀបការត្រឹម ត្រូវតាមប្រពៃណីទេ គ្រាន់តែសែនព្រេន និងរស់នៅជាមួយគ្នាអស់រយ:ពេលជាង ១០ឆ្នាំ មានកូនស្រីម្នាក់ អាយុ ៣ឆ្នាំ ជាចំណងដៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here