បើករថយន្តលុចស៊ីសបុកក្បាលរបាំងថ្មទ្រូងផ្លូវឆេះរថយន្ត ឯអ្នកបើកស្លាប់ភ្លាមៗ (មានវីដេអូ)

0
392

ព្រះសីហនុ: ហេតុការណ៍ដ៍រន្ឋត់នេះបានកើតឡើងនៅវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៩-១៨០ ត្រង់ចំណុចមុខវិទ្យាល័យវាលរេញ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាក LEXUS LX ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-2111 អ្នកបើកបរឈ្មោះ នាក់ ចយ ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុករបាំងទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តឆាបឆេះ និងអ្នកបើករបស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន ស្រុកព្រៃនប់៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here