មកដល់ពេលនេះអគាររលំនៅខេត្តកែបខាងក្រុមជួយសង្រោះជួយបាន៧នាក់ហើយ

0
296

ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី បែន ដារា បានឱ្យដឹងថាជនរងគ្រោះប្រមាណ៧នាក់ហើយត្រូវបានយកចេញពីគំនរអគារ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំង៧នាក់នេះរងរបួសធ្ងន់ស្រាល។

សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ស្ថិតនៅក្បែរវត្តសមាធក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ អគារនេះត្រូវបានគេអះអាងថាសាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ។

បើតាមលោកស្នងការនគរបាលខេត្តកែបបានឱ្យដឹងថាអគារនេះបាក់រលំពេលកម្មករកំពុងចាក់ប្លង់សេនៅជាន់ទី៧។ លោកស្នងការបានឱ្យដឹងដែរថាមានកម្មករប្រមាណជា៣០នាក់ស្ថិតនៅក្នុងអគារនេះពេលដួលរំលំនោះ។

មកដល់ម៉ោងនេះអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះកំពុងបើកប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ។ លោកទេសរដ្ឋ គន់ គីម អនុប្រធានទី១អាជ្ញាធរជាតិគ្រប់គ្រងមហន្តរាយបានចុះទៅកាន់កន្លែងកើតហេតុដើម្បីនាំបញ្ជាប្រតិបត្តិការជួយសង្គ្រោះ។

កងកម្លាំងសង្គ្រោះអង្គភាព៧១១ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ប្រមាណ៣៥នាក់ក៏ត្រូវបានបញ្ជូនទៅកាន់កើតហេតុផងដែរដើម្បីបើកប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ៕


ប្រភពៈFB
កែសម្រួលដោយ: NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here