លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឧបត្ថម្ភថវិកា ជូនជនរងគ្រោះពីរនាក់ម្ដាយនិងកូនចំនួន៤លានរៀលដែលរងគ្រោះបាក់អគារនៅខេត្តកែប

0
596

នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខជនរងគ្រោះពីរនាក់ម្ដាយនិងកូន កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ដែលរងគ្រោះថ្នាក់ដោយការបាក់រលំអាគារធ្វើពីសុីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ នៅម៉ោងប្រមាណ៤ៈ៣០នាទីល្ងាច។ ដោយមានការយកចិត្តទុកខ្ពស់ ឯកឧត្ដមអភិបាលបានឧបត្ថម្ភថវិកា ជូនជនរងគ្រោះពីរនាក់ម្ដាយនិងកូន នួន៤.០០០.០០០រៀល (បួនលានរៀល)៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here