រន្ធត់ណាស់ ​ស្លាប់នៅនឹងកន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម​ ដោយសារ……

0
274

ភ្នំពេញ​)​ ករណីគ្រោះថ្នាក់បណ្តាលឲ្យបុរសម្នាក់ស្លាប់នឹងកន្លែង ដោយ រថយន្ដ​ដឹកដី​មួយ​គ្រឿង​បោះ​ពួយ​យ៉ាង​លឿន​​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ម្ចាស់ម៉ូតូស្លាប់​យ៉ាង​អាណោចអាធ័ម​ចំណែក​ឯ​រថយន្ត​បង្ក​វិញ​បើ​កគេច​ខ្លួន​បាត់​ស្រមោល​ ដែលហេតុ​ការណ៍​នេះកើត
ឡើងនៅវេលាម៉ោងម៉ោង៨:១០នានី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ត្រងចំណុចគីឡូលេខ១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ស្ថិត​ក្នុង​សង្កាត់​ពង​ទឹក ​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

​ តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​​រថយន្ត​ដឹក​ដី​​​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា​​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ចំ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យស្លាប់​នៅ​នឹង​កន្លែង​​យ៉ាង​អាណោចអាធ័ម​ ចំណែក​ឯ​រថយន្ត​បង្ក​វិញ​មិន​បាន​ឈប់នៅ​កន្លែង​កើត​ហេតុ​ទេ​បាន​បន្ថែម​ល្បឿន​រត់​បាត់​ស្រមោល​តែ​ម្ដង​។

ជនរងគ្រោះ​ឈ្មោះ​ ខាយ​ កំសេង​ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ភូមិ​ស្រ​ឡុងទី១​ ឃុំ​អង្គ​រទ្រេត​ ស្រុក​ព្រៃ​វែង​ខេត្ត​ព្រៃវែង​ មធ្យោបាយធ្វើដំណើរម៉ូតូម៉ាក ហុងដាឌ្រីមសង២០១៣ពណ៌ខ្មៅ​​ស្លាកលេខ​ភ្នំពេញ​1CN-0970​ ។

ក្រោយកើតហេតុ សមត្ថកិច្ចពិនិត្យរួច ប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ​ម៉ូតូ សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោកក្រុង រងចាំដោះស្រាយពេលក្រោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here