(ភ្នំពេញ) មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ យោធាម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះគ្រៀកឡើងម៉ូតូយកទៅសួរនាំ ក្រោយពីធ្វើសកម្មភាពវាយបំផ្លាញឧបករណ៍ចាក់ផ្សាយការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះឈ្មោះ ឃូ ហ៊ាងតុង ភេទប្រុស មុខរបរយោធា ឋានន្តរស័ក្តវរសេនីយ៍ទោ មុខងារនាយរងការិយាល័យបុគ្គលិកក្រសួងការពារជាតិ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរចាត់ការបន្តតាមច្បាប់៕
,