ភ្នំពេញ) នៅថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញដឹកនាំបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោត ដោយផ្ទាល់ក្រោមការចូលរួមពីសមាជិក សមា ជិកា មិនតិចជិត ៦ម៉ឺននាក់នៅកោះពេជ្រ។
នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាសំខាន់ៗ ក៏ដូចជាប្រកាសដាក់ចេញនូវគោល នយោបាយដឹកនាំ និងអភិវឌ្ឍន៍ជាតិសំខាន់ៗមួយ ចំនួននៅពេលគណបក្សមួយនេះបន្តឈ្នះឆ្នោតដឹក នាំរាជរដ្ឋាភិបាល។
នៅលើវេទិការគណះអធិបតីគេសង្កេត ឃើញវត្តមានសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ,សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងមានមន្រ្តីជាន់ខ្ពស់បក្សជាច្រើន ជាមួយសមាជិកចូលរួមប្រមាណ ជាង ៥ម៉ឺននាក់ ។
គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាបើករួចហើយ ផែនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្រសួងស្ថាប័ណ្ឌនឹងចាប់ផ្តើមហែទៅកាន់គោលដៅតាមខណ្ឌនីមួយៗផងដែរ។ ក្រៅពីការបើកយុទ្ធនាការរកសម្លេងឆ្នោតទ្រង់ទ្រាយធំក្នុងរាជធានីភ្នំពេញហើយនោះ គណបក្សដឹកនាំរាជរដ្ឋាភិបាល ក៏នឹងមានការបើកយុទ្ធនាការនៅតាមខេត្តនានាផងដែរ។
គួរបញ្ជាក់ថា យុទ្ធនាការឃោសនារសម្លេង ឆ្នោតនេះ មានរយៈពេល២០ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃស្អែកនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា៕