រកឃើញជនរងគ្រោះ កើនឡើងដល់ ៤៨នាក់ហើយ ក្នុងនោះស្លាប់ ២៥នាក់

0
316

កែប៖ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នករុករក បានរកឃើញជនរងគ្រោះចំនួន ៤៨នាក់ ក្នុងនោះស្លាប់ ចំនួន២៥នាក់ នៅមានជីវិតចំនួន ២៣នាក់។

សម្តេចតេជោ ហ៊ុន សែន បានស្ថិតនៅកន្លែងប្រតិបត្តិការផ្ទាល់ ដើម្បីដឹកនាំបញ្ជាការជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។

នៅខណៈពេលនេះ ក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម ដើម្បីបន្តរុករកជនរងគ្រោះដែលស្ថិតក្រោមគំនរអគារបាក់បែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here