ស្វាយរៀង៖ ឃាតកម្មមួយ បណ្តាលឱ្យបុរសម្នាក់ស្លាប់ ខណៈជនរងគ្រោះចូលទៅសួរនាំរឿងផឹកស៊ីដើរចោលគ្នាក៏ត្រូវជនសសៃប្រសាទខឹងទាញបានពូថៅវាយជាង១០ពូថៅ ត្រូវក្បាលជាច្រើនពូថៅនិងដើមទ្រូងឆ្អឹងជំនីជាំពេញខ្លួនស្លាប់នៅក្នុងថ្លុកឈាម។ ករណីនេះកើតឡើងនៅភូមិដូនសរឃុំដូនសរស្រុកស្វាយជ្រំខេត្តស្វាយរៀងកាលពីថ្ងៃទី៧ខែមករាឆ្នាំ២០២០។
ជនរងគ្រោះឈ្មោះឥនស៊ីថាភេទប្រុសអាយុ៥៦ឆ្នាំ អតីតទាហាននៅខេត្តមណ្ឌលគីរី មានទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុ។ ត្រូវជនសរសៃប្រសាទវាយនិងផ្លែពូថៅជាង១០ពូថៅស្លាប់ភ្លាមៗនៅមុខផ្ទះជនជាឃាតក តែម្តង។ ចំណែកជនសង្ស័យឈ្មោះព្រំថុលភេទប្រុសអាយុ៥៧ឆ្នាំជាជនសរសៃប្រសាទចំនួន៥ឆ្នាំ មកហើយដែលមានផ្ទះក្បែរគ្នានិងជនរងគ្រោះ៕
ប្រភព៖ ហ្វេសបុក
កែសម្រួដោយ៖ NCN Daily