នៅថ្ងៃសុក្រ ២ រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រវាងក្រុមការងារ និងប្រជាពលរដ្ឋដោយបានចុះពិនិត្យមើលទីតាំងដីជាក់ស្តែង និងស្វែងរកដំណោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយបងប្អូនប្រជាពលរដ្ឋ បានផ្តល់ទំនុកចិត្ត និងកិច្ចសហការ ដើម្បីស្វែងរកដំណោះស្រាយរួម ឈានដល់ការបញ្ចប់វិវាទ៕