(ព្រះសីហនុ) នៅវេលាម៉ោង៩:០០ ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ រថយន្តដឹកដែកមួយគ្រឿងបានចុះចំណោត រអិលធ្លាក់ផ្លូវទៅខាងស្តាំដៃ ហើយបានក្រឡាប់ នៅផ្លូវបេតុង ផ្លូវបំបែកផ្លូវជាតិលេខ៤ ចុះមកអូរត្រេះចាស់ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះម៉ាក HYUNDAI ពណ៌ស ផ្លាកលេខកំពង់ធំ3A-1815 សណោ្តងរ៉ឺម៉កដឹកដែកសរសៃ បើកបរដោយឈ្មោះ នូ ប៊ុនថា ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបរ មានទីលំនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះយា ប៊ុនធឿន ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ថៅកែរថយន្ត មានទីលំនៅឃុំ/ស្រុកកំពង់លាវ ខេត្តព្រៃវែង។
រថយន្តនេះដឹកដែកមកពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ត្រង់ផ្លូវចុះចំណោត មកអូរត្រេះ ក៏រអិលមកខាងស្ដាំដៃធ្លាក់ផ្លូវក្រឡាប់តែម្ដង បណ្ដាលឲ្យឈ្មោះ យា ប៊ុនធឿន អ្នករួមដំណើរលើរថយន្ត រងរបួសជើងខាងស្ដាំធ្ងន់ធ្ងរ បាន
បញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ៕