លោកសង្ឃកំហូចចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំបានសម្រេចត្រូវសម្ថកិច្ចវ៉ៃខ្នោះភ្លាមៗ…

0
598

ខេត្តស្វាយរៀង៖ ករណីចាប់ផ្សឹកសង្ឃបរាជិកមួយអង្គនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅវត្តពោធិ៍ថ្មី ហៅវត្តបាវិត ក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។

សង្ឃបរាជិកអង្គនោះព្រះនាម វង្ស ពេជ្រ ព្រះជន្ម២៤ព្រះវស្សាគង់នៅវត្តពោធិ៍ថ្មីហៅវត្តបាវិត ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ ។

ក្នុងពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះបានឲ្យដឹងថា ៖ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កូនស្រីរបស់ខ្លួន ត្រូវបានសង្ឃបរាជិកព្រះនាម វង្ស ពេជ្រ ចាប់រំលោភរហូតបានសម្រេច ។

ក្រោយពេលទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យមកសាកសួរហើយសង្ឃបរាជិកអង្គនោះបានសារភាពថាពិតជាធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះពិតប្រាកដមែន ។
ជនសង្ស័យត្រូវបានគណៈធម្មការវត្តចាប់ផ្សឹក រួចប្រគល់ឲ្យទៅសមត្ថកិច្ចចាត់ការបន្តតាមផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here