ក្រសួងបរិស្ថានបានជូនដំណឹងថា ខ្យល់ក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាពល្អប្រសើរវិញហើ

0
468

យោងតាមលទ្ធផលនៃការពិនិត្យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានរហូតមកដល់ម៉ោង ១៣ រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ ស្ថានភាពគុណភាពខ្យល់នៅព្រះរាជាណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ។ កំហាប់ភាគល្អិតនិចលនៅក្នុងខ្យល់ PM2.5 មានកម្រិតនៅក្នុងរង្វង់ស្តង់ដារកម្រិត៥០ ដែលបង្ហាញថាគុណភាពខ្យល់ទាំងនៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ។
ស្ថានភាពគុណភាពល្អប្រសើរវិលមករកសភាពដើមវិញនេះតាំងតែពីថ្ងៃសៅរ៍ម៉្លេះ ក្រោយពីមានមានការកើនឡើងហួសកម្រិតស្តង់សារកាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ។
មន្ទីរជំនាញក្រសួងបរិស្ថានបន្តតាមដានជាប្រចាំស្ថានភាពគុណភាពខ្យល់ និងបន្តផ្តល់ ព័ត៌មានជាប្រចាំដល់សាធារណជន។

ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីជំនាញបរិស្ថានទាំងអស់រួមនឹងអាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិមន្ទីរបរិស្ថានរួមនឹងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តវិធានការមួយចំនួនតាមការអំពាវនាវរបស់ក្រសួងបរិស្ថាន និងស្នើសុំបន្តអនុវត្តវិធានការនេះជាប្រចាំដើម្បីចូលរួមថែរក្សាស្ថានភាពគុណភាពខ្យល់នៅកម្ពុជា។ ក្រសួងបរិស្ថានកាលពីថ្ងៃទី១៧ ខែមករា បានចេញសេចក្តីជូនដំណឹងដល់ មន្ទីរបរិស្ថានរាជធានីខេត្តត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តវិធានការមួយចំនួនរួមមាន
១- ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះ ព្រៃ និងការដុតសំរាមសំណល់រឹងនៅតាមទីចំហការឆេះនៅតាមទីលានចាក់សំរាម។

២- ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងធូលីហុយនៅតាមដងផ្លូវ។

៣- សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈស្រោចទឹកលើដងផ្លូវកុំឱ្យធូលីហុយ។

៤- ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាមសំណល់រឹងការដុតស្មៅគល់ជញ្ជ្រាំង និងសំណល់កសិកម្មផ្សេងៗទៀត។

ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាន នៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។
ប្រភព និងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមនានជាអាទិ៍ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្មពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈផ្សេងទៀតភ្លើងឆេះព្រៃការដុតរានព្រៃការដុតវាលស្មៅការដុតគល់ជញ្ជ្រាំងការដុតសំរាមការដុតសំណល់រឹងនៅតាមទីចំហ និងទីលានចាក់សំណល់ការដ្ឋានសំណង់ជាដើម។


ប្រភព៖ ក្រសួងបរិស្ថាន

LEAVE A REPLY

Please enter your comment!
Please enter your name here