វីរុសកាចសាហាវ Corona virus កំពុងតែរាតត្បាតពាសពេញពិភពលោកហើយសូប្រុងប្រយ័ត្ន

0
471

កាន់តែធ្ងន់ករហើយវីរុសកាចសាហាវ Corona virus កំពុងតែរាតត្បតពាសពេញពិភពលោកហើយ។ បើតាមព័ត៌មានបឋមមកទាល់ពេលនេះ វីវុសនេះ បានសម្លាប់មនុស្សចំនួន ៤២នាក់ និងប្រមាណជាង ១៣០០នាក់បានឆ្លងជំងឺកាចសាហាវនេះ។

​បើស្តាប់តាមសម្តីរបស់ លោក Eric Toner ដែលជាអ្នកវិទ្យាសាស្រ្ត និងជាអ្នកជំនាញសុខភាព នៅមជ្ឈមណ្ឌលសុវត្ថិភាពសុខភាពអាមេរិកបានឲ្យដឹងថាក្រុមការងារលោកបានធ្វើការស្រាវជ្រាវគំរូលើវីរុសនេះតាមរយៈស្រាវជ្រាវលើប្រព័ន្ធកុំព្យូរទ័រ ហើយរកឃើញទិន្នន័យនៃ វីរុស Corona virus នេះអាចនឹងសម្លាប់មនុស្សទូទាំងពិភពលោកប្រមាណ ៦៥លាននាក់ក្នុងរយៈពេលតែមួយឆ្នាំកន្លះប៉ុណ្ណោះ។

លោកបានឲ្យដឹងទៀតថា លោកមិនមានការតក់ស្លុតនៃរីករាលដាលនៃវីរុស Corona virus នោះទេព្រោះលោកធ្លាប់គិតជាយូរមកហើយថា នឹងមានវីរុសថ្មីដែលនឹងបង្កឲ្យជំងឺរាតត្បាតទ្រង់ទ្រាយធំកើតមាននៅលើពិភពលោកគឺ វីរុស Corona virus នេះឯង។

គួរបញ្ជាក់ថា រហូតមកទាល់ពេលនេះ វីរុស Corona virus បានរីករាលដាលដល់ សហរដ្ឋអាមេរិក វៀតណាម សិង្ហបុរី អូស្រ្តាលី នេប៉ាល់។ វីរុសនេះកាចសាហាវហើយឆ្លងតាមរយៈផ្លូវដង្ហើម ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែ

LEAVE A REPLY

Please enter your comment!
Please enter your name here