យោងទៅតាមក្រសួងព័ត៌មាន ដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ បានអោយដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅប្រទេសចិនសរុបចំនួន ១០,៨៤៤នាក់ហើយដែលជាសះស្បើយទាំងស្រុង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ម្យ៉ាងវិញទៀត បើយោងតាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា កាលពីថ្ងៃអាទិត្យនេះមានអ្នកជំងឺវីរុស COVID-19 ចំនួន ១,៤២៥នាក់ បន្ថែមទៀតបាន ជាសះស្បើយនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺនេះបានកើនឡើងដល់ ១០,៨៤៤នាក់។
គួរបញ្ជាក់ផងដែរថា តាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលចិននៅព្រឹកថ្ងៃ សុក្រ នេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ បានកើនឡើងដល់ ១៧៧០នាក់ហើយ ខណៈចំនួនអ្នកឆ្លងបានកើនឡើងក្បែ៧០,៤០០នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន