ព្រៃវែង: ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៤០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកែងពាមរក៍ លើផ្លូវជាតិលេខ១១ ស្ថិតភូមិពាមកោះ ឃុំពាមរក៍ ខេត្តព្រៃវែង ។
នៅវេលាកើតហេតុ មានរថយន្តម៉ាកហ៊ិនដាយពណ៌សពាក់ផ្លាកលេខកំពង់ចាម 3A-3582 បើកបរដោយឈ្មោះ អ៊ឹម ពិសិដ្ឋ អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តមានទីលំនៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (របួសក្បាល) រួមដំណើរដោយឈ្មោះ ពិន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករមានទីលំនៅភូមិដានរុន ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប (របួសស្រាល)។
មូលហេតុ៖ រថយន្តបើកបរមានល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ផ្លូវកែងពាមរក៍បានបួងចង្កូតជ្រុលក្រឡាប់តែម្តង៕
ប្រភព៖ ហ្វេសបុក