មានប្រពន្ឋហើយ កុហកនាងថាអត់ ពេលបែកការ គំរាមបង្ហោះរូបភាពអាក្រាតកាយ ត្រូវប៉ូលីសចាប់វ៉ៃខ្នោះ

0
579

កណ្ដាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្ដិ៍និងចែកចាយរូបអាក្រាតកាយជាសាធារណ: កាលថ្ងៃ០៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ធ.ស.ស ភេទស្រី អាយុ ២២ ឆ្នាំ មានទីលំនៅខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ អ៊ឹម អូន ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅផ្ទះជួល ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ប្រើអាខោនហ្វេសប៊ុកឈ្មោះ កូននាក់ព្រៃវែង កូនអ្នកស្រែ និងSav Van Ryzin) ។

វត្ថុតាងចាប់យក៖
-ទូរសព្ទ១គ្រឿងម៉ាក Real me ពណ៌ខ្មៅ
-ចិញ្ចៀនលោហ:ធាតុពណ៌លឿង មានត្បូងស ០១វង់
-កាតការងារចំនួន០៤សន្លឹក
-ប័ណ្ណសមាជិក បសស០១សន្លឹក។

ដំណើររឿង៖ កាលពីឆ្នាំ២០១៧ ជនរងគ្រោះបានស្គាល់និងធ្វើការក្នុងរោងចក្រជាមួយជនសង្ស័យ បន្ទាប់មកក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយស្រឡាញ់គ្នាមួយរយ:អំឡុងពាក់កណ្តាលឆ្នាំ២០១៨ អ្នកទាំងពីរក៏រួមរស់ជាមួយគ្នាហើយជនសង្ស័យតែងតែថតរូបអាក្រាតកាយរបស់ជនរងគ្រោះទុក។
លុះមុនពេលចូលឆ្នាំខ្មែរឮឆ្នាំ២០១៩ ជនរងគ្រោះដឹងថាជនសង្ស័យមានប្រពន្ធ និងកូនពីរនាក់ទៀត ជនរងគ្រោះបានសុំបែកគ្នាប៉ុន្តែជនសង្ស័យមិនព្រមថែមទាំងនិយាយគំរាមកំហែងថា បើអញមិនបានអ្នកណាក៏មិនបានដែរ បើហ៊ានរៀបការ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះតែម្ដង។

ខណ:មកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះភ្ជាប់ពាក្យ ក្រោយពីភ្ជាប់ពាក្យរួច២ថ្ងៃ ជនសង្ស័យឆាតប្រាប់ជនរងគ្រោះថា មិនឲ្យរៀបការទេ បើមិនដូច្នោះខ្លួននឹងធ្វើឲ្យនាងត្រូវសងបណ្ណាការគេនិងគំរាមសម្លាប់ជាច្រើន លើកច្រើនសារ ដោយជនសង្ស័យប្រើអាខោនហ្វេសប៊ុក ឈ្មោះ Sav Van Ryzin និងឈ្មោះកូននាក់ព្រៃវែង ព្រមទាំងផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះទៅគូរដណ្តឹងនិងបងប្អូនជាច្រើននាក់ទៀត រហូតទាល់តែខាងគូរដណ្តឹងរបស់នាងសុំផ្តាច់ពាក្យនៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ មិនព្រមរៀបការជាមួយនាងឡើយ ទោះបីជាជិតដល់ថ្ងៃរៀបការនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ក៏ដោយ បន្ទាប់មកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យព្រមទាំងធ្វើការសាកសួរ ជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបានផ្ញើររូបអាក្រាតកាយរបស់ជនរងគ្រោះទៅគូរដណ្ដឹងប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here