លួចរថយន្តកញ្ចាស់ប្ដូរស្លាកលេខយកទៅជិះ៥ឆ្នាំហើយ នៅតែម្ចាស់គេស្គាល់ព្រោះតែម៉ាកឡាន កម្រមាននៅកម្ពុជា

0
1168

កណ្ដាល: កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត ស្ថិតភូមិកណ្តាល ឃុំ សន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ថេង សុវត្តឌី ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងបន្លាស់រថយន្ត មានទីលំនៅផ្ទះលេខ៨០A ផ្លូវ156 សង្កាត់ផ្សារដេប៉ូ១ទណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ លី ភាន ភេទប្រុស អាយុ ៤៥ ឆ្នាំជនជាតិខ្មែរ មុខរបរ រត់រថយន្តឈ្នួល មានទីលំនៅភូមិតាគាត់ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវៃង(ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន៖
-រថយន្ត១គ្រឿងម៉ាក់ NISSAN MACH ពណ៌ខ្មៅ ពាក់ផ្លាកលេខក្លែងក្លាយ ភ្នំពេញ 2C-2067។

ដំណើររឿងហេតុ៖ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០១៥ វេលាម៉ោង ២ទៀបភ្លឺ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួននៅមុខផ្ទះ ស្រាប់តែមានជនមិនស្គាល់ឈ្មោះលួចរថយន្តរបស់ជនរងគ្រោះទៅបាត់។ បន្ទាប់មកជនរងគ្រោះក៏ទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ១ តែស្រាវជ្រាវរកមិនឃើញសោះ។

លុះដល់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២ និង ០០នាទី ជនរងគ្រោះ ប្រទះឃើញរថយន្តរបស់ខ្លួននៅក្នុង កន្លែងជួសជុលរថយន្ត យីហោ ម៉ុន សុគីមហេង ស្ថិតភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយដូរផ្លាកលេខ ភ្នំពេញ 2C-2067 ក្រោយពីបានឃើញរថយន្តរបស់ខ្លួនជនរងគ្រោះ ក៏ទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យ។ អំឡុងពេលនោះអស់រយ:ពេល៤ថ្ងៃ សមត្ថកិច្ចនគរបាលខេត្ត/ស្រុក សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងខេត្តមណ្ឌលគីរី ឈានដល់ការកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លី ភាន ដើម្បីបន្តចាត់ការអនុវត្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here