ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ០៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ បើកកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យផ្សារអូរឫស្សី ដែលកែលម្អ និងរុះរើទីតាំងលក់មួយចំនួនចេញ ខាងកើតជាន់ក្រោមឡៅតឿដែលរងការប្រេះស្រាំមួយចំនួន ដោយត្រូវមកលក់ទីតាំងថ្មីដែលគណៈកម្មការផ្សារបានរៀបចំ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុក្នុងការជួសជុល ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញបានគិតគូរពីសន្តិសុខ និងសុវត្ថិភាពរបស់បងប្អូនអាជីវករក្នុងការប្រកបរបបលក់ដូរដូចធម្មតា។
សូមបញ្ជាក់ បន្ទាប់ ពីចាំបាច់ ធ្វើការជួសជុលកែលម្អ សំណង់ ផ្សារអូឬស្សីនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចុះពិនិត្យផ្ទាល់ជាមួយមន្រ្ដី ជំនាញ នារសៀលថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២០ ដើម្បីបញ្ជាឲ្យជួសជុល និងធ្វើការ ជូនដំណឹង ដល់អាជីវករ មួយចំណែកដែលប៉ះពាល ត្រូវយោគយល់ រើតូបទៅលក់នៅខាងក្រៅផ្សារមួយរយៈ ខ្លី ។ តាមគម្រោង ធ្វើការជួសជុល រយៈពេល ប្រមាណ ៥ខែ ទៅ៦ខែនិងរួចរាល់ នេះបើតាមមន្ដ្រីជំនាញ ឲ្យដឹងអស់ថវិកាប្រមាណជិត១០ម៉ឺនដុល្លារ ៕
ដោយ៖ NCNDaily