រដ្ឋាភិបាលចិនមានជំនឿចិត្តថា ខ្លួនអាចនឹងគ្រប់គ្រងស្ថានការណ៍បានឡើងវិញ នៃការរីករាលដាលជំងឺឆ្លង COVID19 នៅចុងខែមេសាខាងមុខនេះ

0
593

ប៉េកាំង៖ រដ្ឋាភិបាលចិនមានជំនឿចិត្តថា ខ្លួនអាចនឹងគ្រប់គ្រងស្ថានការណ៍បានឡើងវិញ នៃការរីករាលដាលជំងឺឆ្លង COVID19 នៅចុងខែមេសាខាងមុខនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ជាបន្តបន្ទាប់ អំពីការថមថយនូវចំនួនអ្នកស្លាប់ និងអ្នកឆ្លងជំងឺនេះនៅទូទាំងប្រទេស។ នេះបើតាមចេញផ្សាយដោយសារព័ត៌មានចិន People’s Daily នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ចុង ណានសាន (Zhong Nanshan) ប្រធានក្រុមអ្នកជំនាញចិនប្រឆាំងមេរោគ COVID19 បានធ្វើការកត់សម្គាល់ដូចខាងលើ កំឡុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ។ ដោយឡែកអាជ្ញាធរសុខាភិបាលចិន បានចេញផ្សាយរបាយការណ៍ប្រចាំថ្ងៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះឱ្យដឹងថា មនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ២,៧៤៤នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,៤៩៧ករណី។

នៅក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ មនុស្សសរុប ៤៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ២៩នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ដែលតួលេខនេះពិតជាបង្ហាញថា ចំនួនករណីឆ្លង និងស្លាប់មានការថមថយយ៉ាងខ្លាំង បើធៀបទៅនឹងតួលេខកាលពីខែមករាកន្លងទៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here