ឯកឧត្តម ឈាង វុន ថា ជំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើង ជាជំនួបក្មេងជំនើង និងចាស់ទំនើង

0
281

ភ្នំពេញៈ អ្នកនំាពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈាង វុន ឈាង វុន បានអះអាងថាជំនួបពិភាក្សារទ្វេភាគីរវាងមេដឹកនាំសហរដ្ឋអាមេរិក និងមេដឹកនាំកូរ៉េខាងជើង គឺជាជំនួបពិភាក្សារវាងក្មេងទំនើង និងចាស់ទំនើងតែប៉ុណ្ណោះ។

ការហៅរបស់អ្នកនំាពាក្យរូប ស្របពេលដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េងខាងជើង ក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក ឈាង វុន បានបញ្ជាក់ថា « ជំនួបនេះមិនមែនជំនួប រវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងទេ ។ គឺជំនួបរវាងក្មេងទំនើង  និងចាស់ទំនើងតែប៉ុណ្ណោះ ខ្ញុំចង់និយាយអីញ្ចឹង ! គាត់ទាំងពីររឹងដូចគ្នា »។

យ៉ាងណាក្តីសម្រាប់ជំនួបមេដឹកនាំ ដែលពុំដែលមានរូបនេះ ត្រូវបានលោក ឈាង វុន លើកឡើងថា អ្វីដែលសំខាន់នោះ កម្ពុជា បានខិតខំនិងកំពុងធ្វើនោះប្រមុខរាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន បានគិតគូរខ្លាំងណាស់ គឺធ្វើឲ្យប្រទេសមានសន្តិភាពជាធំ។

លោកបញ្ជាក់ថា « អីញ្ចឹងជំនួបអ្នកទាំងពីរ នឹងគឺអាចជំរុញឲ្យតំបន់ឧបទ្វីកូរ៉េ និងតំបន់អាស៊ាន ក៏ដូចជាអាស៊ីខាងកើតធូរស្រាលពីសម្ភាធ ដែលអាចកើតសង្គ្រាមបាន។ អីញ្ចឹងយើងក្នុងស្មាតីសន្តិភាពស្មារតី ទុកឱកាសក្នុងការកសាងសន្តិភាពជូនប្រទេសយើងគិតថាជំនួបនេះល្អ»។

ឯកឧត្តម ឈាង វុន វុន ក៏បានលើកឡើងថា ជំនួបនេះក៏បានបន្ធូរបរិយាកាសដល់ប្រទេសផ្សេង ពិសេសនោះកម្ពុជាក្នុងការកសាងសន្តិភាពឡើងវិញ  ព្រោះថាកាលណាមានសន្តិភាពនោះប្រទេសនីមួយៗមានការពិបាកធ្វើការអភិវឌ្ឍ ដូច្នេះបានជាប្រមុខដឹកនាំកម្ពុជាយើងជៀងវាង។

អ្នកនំាពាក្យរដ្ឋសភារូបនេះ បានអះអាងថា ប្រមុខរាជរដ្ឋាភិបាលបានប្តេជ្ញារក្សាសន្តិភាព ឲ្យបានទោះក្នុងកម្រិតណាក៏ដោយ ព្រោះថាសន្តិភាពនាពេលបច្ចុប្បន្ននេះមិនអាចងាយរកបាន  នោះទេ។ លោកថា «យើងអបអរសាទ ពីគ្រប់ភាគីណាដែលចង់បានសន្តិភាព ទាំងក្នុងតំបន់យើង ក៏ដូចជាសកលលោក។ ខ្ញុំសង្ឃឹមថា ការជួបគ្នានេះនិងផ្តល់ប្រយោជន៍ជាច្រើ នដល់សកលលោក ព្រោះថាអ្នកដែលប្រើប្រាស់ និងចង់បានសន្តិភាពមាននៅកម្ពុជា យើង និងបណ្តាប្រទេសផ្សេងទៀត ដូចជាចិន ឥណ្ឌូនេស៊ី …»។

ក្នុងនាមជាសមាជិករដ្ឋសភាកម្ពុជា លោក ឈាង វុន បានលើកឡើងថា ប្រសិនបើប្រទេសកូរ៉េខាងជើងត្រូវរូវគ្នាមួយអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនោះ ការដាក់គំនៀបពីអង្គការសហប្រជាតិមកលើកូរ៉េ នោះគ្មានន័យទៀតទេ។ ឯកឧត្តម បញ្ជាក់ថា «ប្រសិនបើជា ប្រទេសកូរ៉េ ហើយ និងប្រទេសផ្សេងៗទៀតគាត់ត្រូវគ្នា គ្មានប្រយោជន៍អ្វីពោះអស់នោះដាក់ទណ្ឌកម្មទៀតទេ វាអត់ប្រយោជន៍ ឃើញទេ! បើគេមានសន្តិភាពហើយ។ ផ្ទុយទៅវិញ ប្រសិនមានបើដាក់ទណ្ឌកម្មនោះជនជាតិកូរ៉េជាច្រើន លាននាក់គេមិនសប្បាយចិត្តទេ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here