អូរសំខាន់ៗ៥ មានប្រវែងសរុបចំនួន២៩,៧៩១ម៉ែត្រនៅក្នុងក្រុងព្រះសីហនុ ត្រូវបានស្ដាររួចរាល់បាន ប្រវែង ១៦,៦៧០ម៉ែត្រ ស្មើនឹង៥៥.៩៦%

0
282

ព្រះសីហនុ៖ ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមដំណើរជាមួយ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បាន ដឹកនាំក្រុមការងារចុះពិនិត្យមើលវឌ្ឍនភាពនៃការស្តារអូរសំខាន់ៗទាំង៥ នៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូព្រឹទ្ធសភាថា៖ ក្រុមការងាររបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនបានសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បាន និងកំពុងដោះស្រាយផលប៉ះពាល់ និងស្ដារអូរក្នុងក្រុងព្រះសីហនុយ៉ាងមមាញឹក សំដៅពន្លឿនការ ស្ដារឱ្យបានរួចរាល់មុនរដូវភ្លៀងធ្លាក់ ដើម្បីការពារជន់លិចលង់ដោយសារជំនន់ទឹកភ្លៀង នៅតាមតំបន់ ងាយរងគ្រោះនៅក្នុងក្រុងនោះ ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឱ្យមានបរិស្ថានស្អាត និងអនាម័យល្អ។

សូមបញ្ជាក់ថា អូរទាំង៥នេះ មានប្រវែងសរុបចំនួន២៩,៧៩១ម៉ែត្រ រួមមាន៖ អូរអណ្ដូងអ៊ុនតាក់ ប្រវែង ៣,១១៦ម៉ែត្រ អូរស្ពានឆេះប្រវែង ១,១៧០ម៉ែត្រ អូរសំអាតប្រវែង ៣,៧៧៥ម៉ែត្រ អូរអេម៉ារីអូប្រវែង ១,៩០៦ម៉ែត្រ និងអូរឈើទាលប្រវែង ១៩,៨២៤ម៉ែត្រ គិតត្រឹមខែមីនា ឆ្នាំ២០២០នេះ ការងារស្ដារសម្រេច បានប្រវែង ១៦,៦៧០ម៉ែត្រ ស្មើនឹង៥៥.៩៦% ហើយ ចំណែកឯការងារដែលនៅសេសសល់ ក្រសួង និង សហការជាមួយអាជ្ញាធរដែនដី ដើម្បីពន្លឿនការងារស្ដារឱ្យបានចប់សព្វគ្រប់នៅមុនរដូវភ្លៀងធ្លាក់មកដល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here