រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19

0
291

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណីទៀត នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសថា សម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ឆ្លងជំងឺនេះ។

គួររំលឹកថា ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here