ជំរះមន្ទិលករណីបន្លំខ្លួនរំលោភកូនក្រមុំនៅរាត្រីផ្សំដំណេក កូនកំលោះពិតទាបណ្តាការវិញលោក តាន់គឹម សួរ ប្រកាសថា , , ,

0
364

នៅមិនទាន់ផុតរលត់នៅឡើយទេករណីយុវជនម្នាក់បន្លំខ្លួនជាកូនកំលោះ ឡើងទៅរំលោភកូនក្រមុំក្នុងរាត្រីផ្សំដំណេកបានសំរេច ហើយធ្វើអោយកូនកំលោះពិតមានការខកបំណង និងអន់ចិត្តរហូតឈានដល់ដាក់ពាក្យបណ្តឹងទាថ្លៃបណ្តាការវិញនោះ លោក តាន់ គឹមសួរ ផលិតករដែលផលិតវីដេអូប្លែកៗដាស់ពញ្ញាក់អារម្មណ៍មហាជន លោកអាចារ្យធំ និងក្រុមការងាររបស់លោកបានប្រកាសនឹងសើររើរឿងនេះជូនកូនក្រមុំកម្សត់ម្នាក់នោះផងដែរ។

ថ្លែងក្នុងសំណេររបស់ទំព័រផ្ទាល់ខ្លួន លោក តាន់ គឹមសួរ ក៏បានធ្វើការប្រកាសស្វែងរកមេធាវីស្ម័គ្រចិត្ត ដើម្បីជួយរកយុត្តិធម៌ដល់ក្មេងស្រីរងគ្រោះថា៖”ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា សង្ឃឹមថាពុកម៉ែបងប្អូននៅមិនទាន់ភ្លេចអំពីរឿងរបស់ក្មេងស្រីរងគ្រោះម្នាក់នេះ។ ឥឡូវនេះពួកយើងសូមប្រកាសរកមេធាវីស្ម័គ្រចិត្តដើម្បីតតាំងនឹងរឿងក្តីមួយនេះ។ សូមចែករំលែកផង”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here