លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថា រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ»

0
394

ភ្នំពេញ៖  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតី អបអរសាទរខួបលើកទិ៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ២០១៨ ក្រោមប្រធានបទ «រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេងដើម្បីលុបបំបាត់ពលកម្មកុមារ» ដើម្បីរំលឹកដល់សិទ្ធជាមូលដ្ឋានរបស់កុមារ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះ ស្រាយបញ្ហាប្រឈមរបស់កុមារ ដូចជាការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនយកចិត្តទុក ដាក់ចំពោះកុមារដែលគ្មានគ្រួសារ សាច់ញាតិ និងកុមារជាជនចំណាកស្រុកជាដើម នៅព្រឹកថ្ងៃព្រហស្បតិ៏ ២រោច ខែជេស្ន ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១៨ ។

 លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖ ភាពក្រីក្រ និង​ការយល់ ​ដឹង​របស់​សហគមន៍​ដែល​មាន​កម្រិត​ទាប គឺ​ជា​មូល​ហេតុ​​​ចម្បង​ដែលនាំឱ្យមានពលកម្មកុមារ។ ម៉្យាង​ទៀត ក្រុម​គ្រួសារ​ក្រី​ក្រ​ដែល​ខ្វះធនធាន ខ្វះ​ជំនាញ មាន​ការអប់រំទាប និង​មាន​ប្រាក់​ចំណូល​តិចជា​មុខ​សញ្ញា ក្នុងការប្រើប្រាស់ពលកម្មកុមារ ដើម្បី​ទ្រទ្រង់​​​ជីវភាព​រស់​​នៅ​ប្រចាំ​ថ្ងៃ​របស់​​ពួកគេ។ ដោយសារមូលហេតុនេះ គេ​សង្កេតឃើញ​ពលកម្ម​​កុមារ​នៅ​តែ​មាន​​​ក្នុងតំបន់មួយចំនួនកម្ពុជា។

 

 លោកជំទាវ ម៉ែន អំអន បានបញ្ជាក់ថា៖  រាជរដ្ឋាភិបាល បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហា​អាទិភាព​​​មួយ​។ ដើម្បី​ចាត់​វិធានការ​ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ពង្រឹង​​ការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ ដោយ​ផ្តោត​លើ​គោលការណ៍​ចម្បង​ ៣ គឺ៖  ការដកហូតកុមារ ពីទម្រង់​ធ្ងន់ធ្ងរ​ នៃពលកម្មកុមារ ដើម្បី​ឱ្យ​កុមារ​​​ទទួល​​បានការអប់រំបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និងសមាហរណកម្ម កុមារ​ទៅ​ក្នុងសង្គម ។   កិច្ច​សហការ​ជាមួយ​សង្គមស៊ីវិល ​និង​ការប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​ស្រ្តី និងកុមារ ។   លើក​កម្ពស់​​ការងារ​សមរម្យ និង​សុវត្ថិភាព​ការងារ​​កុមារ។ 

        

 លោកជំទាវម៉ែន សំអន បានបញ្ជាក់ថា៖  ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានអនុម័តផែនការ សកម្មភាព​​​ជាតិ​​​ស្តីពី​ការកាត់​បន្ថយពលកម្មកុមារ និង​ការលុប​បំបាត់​ទម្រង់​ធ្ងន់​​ធ្ងរ​នៃ​ពលកម្ម​​កុមារ (២០១៦ -២០២៥ ) កាល​ពី​​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​​ជាផែនទីបង្ហាញផ្លូវ និងជាឯកសារបច្ចុប្បន្នកម្មទៅលើ ផែនការ​សកម្មភាព​​​ជាតិ ស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ (២០០៨​-​២០១២)។

រាជរដ្ឋាភិបាល​បាន​បង្កើត​​​​គណៈ​កម្មាធិការជាតិ​ប្រឆាំង​ពលកម្ម​កុមារ កាលពីថ្ងៃទី​១៧​ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលដឹកនាំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បីជំរុញ​ការអនុវត្ត​គោល​នយោបាយ ផែនការ​សកម្មភាពជាតិ បទដ្ឋាន​​ច្បាប់ បទប្បញ្ញត្តិ​​ទាំង​ឡាយ​ដែល​​ពាក់​ព័ន្ធ​នឹង​ការលុបបំ​បាត់​ទម្រង់​ធ្ងន់​​​ធ្ងរ​​បំផុត នៃ​ពលកម្មកុមារ ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​ការអនុវត្ត​អនុសញ្ញា នៃអង្គការពលកម្មកុមារ និង​សហការ ជាមួយ​ក្រុមប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ ​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិកុមារ   ៕

LEAVE A REPLY

Please enter your comment!
Please enter your name here