រដ្ឋសភាអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅនៃគណៈ រដ្ឋមន្ត្រី មានសម្លេងគាំទ្រ១១១សម្លេង

0
277

នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី ៣១ ខែឧសភានេះសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាដឹក នាំប្រជុំ រដ្ឋសភា លើកទី១០នីតិ កាលទី៥ សម័យប្រជុំពេញអង្គរដ្ឋសភានៅថ្ងៃនេះដែរមានកូរ៉ុមសមាជិកសមាជិការដ្ឋសភាចូលរួមប្រជុំចំនួន១១១នាក់។

របៀបវារៈប្រជុំរួមាន៖

១-ពិភាក្សាអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការរៀបចំនិងការប្រ ព្រឹត្ត ទៅនៃគណៈរដ្ឋមន្ត្រី។

 ២-ពិភាក្សាអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីសញ្ជាតិ។

៣-ពិភាក្សាអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីកាអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហ ប្រតិបត្តិការណ៏ព្រៃឈើអាស៊ី។

៤-ពិភាក្សាអនុម័តសេចក្តី ព្រាងច្បាប់ស្តីពី វិសោធនកមមាត្រា៣,មាត្រា២៣, មាត្រា ៣០,មាត្រា៣៣,មាត្រា៣៤,មាត្រា៣៥,មាត្រា៣៥,មាត្រា៣៦,មាត្រា៣៧,មាត្រា៣៨,មាត្រា៣៩និងមាត្រា៤០នៃច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជ ក្រម លេខ នស/រកម ០៧០១/០៩ចុះថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០០១។

ដោយឡែកសេចក្តីព្រាងច្បាប់ស្តីពីការរៀប ចំនិងការ ប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រូវបានសម័យ ប្រជុំ រដ្ឋសភាពេញ អង្គពិភាក្សាអនុម័តដោយសម្លេងភាគ ច្រើនដាច់ខាតមានចំនួន ១១១សម្លេង

សេចក្តីព្រាងច្បាប់ស្តីពីការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្ត្រីនេះ ត្រូវបានគណៈ រដ្ឋមន្ត្រីសម្រេចយល់ ព្រមក្នុងសម័យប្រជុំពេញ អង្គគណៈ រដ្ឋមន្ត្រីកាលពីថ្ងៃទី១១ខែ ឧសភា  ឆ្នាំ២០១៨ មានចំនួន៩ជំពូកនិង៥៩ មាត្រា។

 

សូមបញ្ជាក់សេចក្តីព្រាងច្បាប់ស្តីពីការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីត្រូវបានរៀបចំស្របតាមស្ថាន ភាព នៃវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច សង្គម បរិបទរបស់ប្រទេសជាតិដែល ប្រកបដោយសន្តិសុខ សុវត្ថិភាព និងស្ថេរភាពនយោបាយ អនុលោមតាមគោលការណ៏នៃលទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្សនិងនីតិរដ្ឋនិងតាមបទពិសោធន៏ ការងារជាក់ស្តែងកន្លងមករបស់អង្គនីតិ ប្រតិបត្តិ។

 

សេចក្តីព្រាងច្បាប់នេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញជំពូកទី ១០ជាពិសេសមាត្រា ១១៨ ថ្មី(មួយ)ចែងថា”គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋ មន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រម ទាំងទេសរដ្ឋមន្ត្រី  រដ្ឋមន្ត្រី ជាសមា ជិក”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here