ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រសីហនុ បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យភូមិអូរតាប៉ាង ឃុំអូរឧកញ៉ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការចូលរួមជាគណៈអធិបតីលោកយឹម សុខសំអូន អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត តំណាងលោកប្រធានគណៈកម្មការរដ្ឋបាល និងជាតំណាងលោកអភិបាលស្រុក លោកចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមច្រើន។