រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងត្រូវបិទរយះពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី ២៣ មីនានេះតទៅ

0
377

បន្ទាយមានជ័យ៖ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ៖ ភាគីថៃ ស្នើសុំបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតរយៈពេល ១៤ថ្ងៃគិតចាប់ពីថ្ងៃទី ២៣ មីនា ឆ្នាំ ២០២០ នេះតទៅ វេលាម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១០យប់ថ្ងៃទី ៥ មេសា ឆ្នាំ ២០២០ ដោយអនុញ្ញាតឱ្យតែរថយន្តដឹកទំនិញធុនធំចេញចូលតែប៉ុណ្ណោះ ។ ក្រៅពីនេះចំពោះប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរណ៍ អ្នកដឹកទំនិញតាមរទេះជាដើម គឺពុំអនុញ្ញាតឱ្យចេញចូលឡើយ ។

ហើយចំពោះករណីបញ្ចូនអ្នកជំងឺធ្ងន់ ភាគីទាំងពីរ អនុវត្តតាមអនុស្សរណៈយោគយល់គ្នាជាធរមាន ។

ចំពោះព័ត៌មានលំអិតសូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោមបន្ថែមទៀត ៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here